
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង មានឈ្មោះ INS SUJATA និង ICGS VEERA បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានស្នើសុំធ្វើលំហាត់ល្បាតរួមខ្នាតតូច ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា។
នាវាទី១ ឈ្មោះ INS SUJATA លេខ P៥៦ ប្រភេទ OPV មានបណ្តោយ១០២ ម៉ែត្រ ទទឹង ១១.៥ម៉ែត្រ មានជម្រៅទឹក ៥ ម៉ែត្រ និងមានទម្ងន់ផ្ទុក ២២៦០ តោន។ នាវាទី ២ ឈ្មោះ ICGS VEERA លេខ ៣៥ ប្រភេទ OPV មានបណ្តោយ ៩៩ ម៉ែត្រ ទទឹង១៤.៩ ម៉ែត្រ ជម្រៅទឹក ៤.៧ម៉ែត្រមាន និងទម្ងន់ផ្ទុក ៣.០០០ តោន បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា នាវាកងទ័ពជើងទឹកឥណ្ឌា២គ្រឿង នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះ ក៏មានការស្នើសុំធ្វើលំហាត់ល្បាតរួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ៕

