Cctime 6monthsfree desktop
Cc times  web banner kh (2)

សារព័ត៌មានថៃ ៖ ថៃត្រៀមសាងសង់របង«ព្រំដែនកម្ពុជា-ថៃ»ក្នុងខេត្តស្រះកែវទប់ស្កាត់ក្រុមឧក្រិដ្ឋកម្មអនឡាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខថៃ លោក Phumtham Wechayachai  

ថៃ៖ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ថាលោកកំពុងតែពិភាក្សាបន្ថែមក្នុងការសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងខេត្តស្រះកែវដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្បែរព្រំដែនថៃ ដែលរបងព្រំដែននោះមានប្រវែងប្រមាណ ៥៥គីឡូដី។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Thai PBS។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃលោក Phumtham Wechayachai បានយល់ព្រមពិចារណាលើសំណើសាងសង់របងព្រំដែនកម្ពុជា-ថៃ ពីអភិបាលខេត្តស្រះកែវ ដែលគម្រោងសាងសង់នេះនឹងចំណាយថវិកាចំនួន ៣៨៥លានបាត ដើម្បីសាងសង់របងប្រវែង ៥៥គីឡូម៉ែត្រ តាមបណ្តោយព្រំដែនប៉ោយប៉ែន និងខេត្តស្រះកែវ។

បើតាមអភិបាលខេត្តស្រះកែវ លោក Parinya Phothisat បានស្នើឱ្យរដ្ឋាភិបាលបើកការិយាល័យកុងស៊ុលថៃដើម្បីមើលថែប្រជាជនថៃប្រមាណ ៣ម៉ឺននាក់ ដែលធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា និងផ្តល់ថវិកាចំនួន ៣៨៥លានបាត ដើម្បីសាងសង់របងព្រំដែន បំពាក់កាមេរ៉ាឃ្លាំមើល ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តីថៃបានប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និង ក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។ ជាវិធានការក្រោយពីប្រទេសក្បែរខាងកម្ពុជានេះ រងនៅសម្ពោធមិនតិចដែរ ក្រោយពីជនជាតិចិនជាច្រើននាក់ ត្រូវបានក្រុមឧក្រិដ្ឋជនអនឡាញបោកប្រាស់ប៉ះពាល់ដល់ភ្ញៀវទេសចរចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង