
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ និងចួបជជែកគ្នាផ្ទាល់មុខស្វែងរកផ្លូវបញ្ចប់សង្រ្គាមជាមួយនឹងប្រទេសអ៊ុយក្រែនបន្ទាប់លោកដូណាល់ត្រាំបានជជែកគ្នាជាមួយលោកពូទីនតាមរយៈខ្សែរទូរស័ព្ទអស់រយៈពេលជាយូរកាលពីថ្ងៃពុធ។ ក្នុងការជជែកតាមទូរស័ព្ទនោះលោកត្រាំបានអះអាងថាជាការជជែកមានផ្លែផ្កាខ្ពស់ជាមួយលោកពូទីនដើម្បីបញ្ចប់សង្រ្គាម ហើយជំនួបរវាងមេដឹកនាំទាំងពីរនឹងធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

បើតាមលោកប្រធានាធិបតី Donald Trump បាននិយាយថា ការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែននឹងចាប់ផ្តើម "ភ្លាមៗ" បន្ទាប់ពីលោកបានបញ្ចប់ការសន្ទនាតាមទូរស័ព្ទ "រយៈពេលវែង និងមានផ្លែផ្កាខ្ពស់" ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅព្រឹកថ្ងៃពុធ ជំនួបតាមទូរសព្ទនេះ គឺជាការសន្ទនាជាលើកដំបូងរវាងប្រធានាធិបតីអាម៉េរិកចាប់តាំងពីលោក Trump ចូលកាន់តំណែងកាលពីខែមុនមក។

សម្រាប់លោកដូណាល់ត្រាំលោកបានពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន មជ្ឈិមបូព៌ា ថាមពល បញ្ញាសិប្បនិមិត្ត និងបញ្ហាមួយចំនួនទៀតជាមួយរុស្ស៊ី លោកបានបញ្ជាក់ទៀតថាអាម៉េរិកបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ីក្នុងការស្វែងរកផ្លូវបញ្ចប់សង្រ្គាមអ៊ុយក្រែន៕