
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ កុម្ភៈ នេះ បានចេញសេចក្តីជូនដំណឹងថា អាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ គឺមាន របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
១-តំបន់វាលទំនាប៖
- សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។
- ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖
- សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។
- ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។
- ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
- រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕