Cctime 6monthsfree desktop
Cc times  web banner kh (2)

ហ្សេលែនស្គីត្រៀមខ្លួន«កាត់ដី»ឲ្យរុស្ស៊ីបញ្ចប់សង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះដូរដីមួយរុស្ស៊ីក្នុងកិច្ចចចារបញ្ចប់សង្រ្គាម ដែលបានផ្ទុះចាប់តាំងពីឆ្នាំ ២០២២ មក។ ការប្រកាសរបស់មេដឹកនាំអ៊ុយក្រែនរូបនេះក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ។

ក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោកហ្សេលែនស្គីបានអះអាងថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សា មុនកិច្ចប្រជុំថ្ងៃសុក្រនៅឯសន្និសីទសន្តិសុខទីក្រុង Munich ជាមួយអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក JD Vance ក្នុងការស្វែងរកផ្លូវបញ្ចប់សង្រ្គាមដោយការដោះដូរដីយកសន្តិភាព ។

សម្រាប់លោក ហ្សលែនស្គីយើងនឹងប្តូរទឹកដីជាមួយរុស្ស៊ីតំបន់មួយចំនួនដោយដីដែលលោកនឹងដោះដូរនោះអាចនឹងក្បែរក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលអ៊ុយក្រែនដណ្តើមបាននៅក្នុងការវាយលុកកាលពីឆ្នាំមុន។ លោកបានទទួលស្គាល់ថា អ៊ុយក្រែននឹងមិនអាចទទួលបានការធានាសន្តិសុខដោយគ្រាន់តែជាមួយនឹងដៃគូអឺរ៉ុបនោះទេ ដោយមានតែអាម៉េរិកប៉ុណ្ណោះទើបអាចធានាសុវត្ថិភាពដល់អ៊ុយក្រែនបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង