
កូរ៉េ៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានគូសបញ្ជាក់ថាមានយ៉ាងហើចណាស់កសិដ្ឋានចិញ្ចឹមសត្វឆ្កែយកសាច់ ៤០% នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបិទចាប់តាំងពីច្បាប់ហាមឃាត់ការទទួលទានសត្វឆ្កែបានចូលជាធរមានកាលពីឆ្នាំមុន។ ទិន្នន័យរបស់ក្រសួងបង្ហាញថា កសិដ្ឋានសត្វឆ្កែចំនួន ៦២៣ ក្នុងចំណោម ១,៥៣៧ បានបិទទ្វារចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ មក។ ក្រុមមន្ត្រីបានព្យាករណ៍ថាប្រហែល ៦០% នៃកសិដ្ឋានសត្វឆ្កែទាំងអស់នៅក្នុងប្រទេសនឹងឈប់ដំណើរការនៅចុងឆ្នាំនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងការហាមប្រាមដែលបានចូលជាធរមាននៅក្នុងខែសីហា ឆ្នាំ ២០២៤ ហាមប្រាមការបង្កាត់ពូជ ការបរិភោគសាច់ឆ្កែ ការចែកចាយ និងការលក់សត្វឆ្កែសម្រាប់យកធ្វើជាចំណីអាហារ។ នៅក្រោមបទប្បញ្ញត្តិថ្មី អ្នកបំពានអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ₩30 លាន (២០,៦៣៧ ដុល្លារអាម៉េរិក)៕
