Cc times  web banner kh

កូរ៉េខាងជើង«ថ្កោលទោស»ដូណាល់ត្រាំចង់កាន់កាប់តំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំកូរ៉េខាងជើងលោក គឺមជុងអ៊ុន

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ នេះបានបរិហារសំណើ និងថ្កោលទោសប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការប្រកាសចង់កាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីតាំងប្រជាជនប៉ាឡេស្ទីនទៅកន្លែងថ្មីកូរ៉េខាងជើងបានចាត់ទុកសំណើរនេះគឺជាការប្លន់ទឹកដីរបស់ប្រទេសដទៃ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានអះអាងថាក្តីសង្ឃឹមតិចតួចរបស់ប៉ាឡេស្ទីនសម្រាប់សុវត្ថិភាព និងសន្តិភាពចាប់ផ្តើមកើតឡើងក្រោយលោកត្រាំបានប្រកាសចង់កាន់កាប់តំបន់របស់ប៉ាឡេស្ទីន។ កូរ៉េខាងជើងបាននិយាយទៀតថាថាពិភពលោកឥឡូវកំពុងពុះកញ្ជ្រោលក្នុងរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំ ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងដដែលក៏បានរិះគន់រដ្ឋបាល Trump ជុំវិញការអំពាវនាវរបស់ខ្លួនឱ្យកាន់កាប់ព្រែកជីក Panama និង Greenland និងការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្លាស់ប្តូរឈ្មោះ "ឈូងសមុទ្រម៉ិកស៊ិក" ទៅ "ឈូងសមុទ្រអាម៉េរិក"។

របាយការណ៍ KCNA បានបានអះអាងទៀតថាសហរដ្ឋអាម៉េរិកគួរតែភ្ញាក់ពីភាពវង្វេងស្មារតីរបស់ខ្លួន ហើយបញ្ឈប់ជាបន្ទាន់នូវការរំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង