681 ezgif.com resize
Swift cc time

«ភូមិគ្រឹះ»សម្តេច ហ៊ុន សែន នៅក្រុងតាខ្មៅ មានការរៀបចំប៉ន់ប៉ងវាយប្រហារតាមដ្រូន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

កណ្តាល៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះ បានទម្លាយពីផែនការសកម្មភាពរៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ។ការទម្លាយនេះ ធ្វើឡើងក្នុងពេលសម្តេច សម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ។

ពីវេទិកាក្នុងស្រុកអង្គស្នួល សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា នៅប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការ ដើម្បីវាយប្រហារដោយយន្តហោះ (ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។សម្រាប់សម្តេច ចាត់ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ»

ថ្លែងក្នុងវេទិកាសម្តេច ហ៊ុន សែន មិនបានបញ្ជាក់អំពីអ្នកពាក់ព័ន្ធក្នុងការរៀបចំដ្រូន ដើម្បីវាយប្រហារសម្តេចនោះឡើយ។សម្តេចបានចាត់ទុកសម្មភាពប៉ន់ប៉ងនេះ ជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម៕

Khcct banner

អត្ថបទទាក់ទង