Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន៖កូនបង្កើតខ្លួនឯងក៏«ដកតំណែងនាយករដ្ឋមន្ត្រី»ប្រសិនដើរហួសពីបន្ទាត់នយោបាយបក្ស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះ បានបន្តឆ្លើយតបទៅនឹងការរិះគន់ទាក់ទងនឹងឥទ្ធិពលរបស់សម្តេចទៅលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាឥទ្ធិពលគណបក្សប្រជាជនកម្ពុជា ទៅលើមេដឹកជំនាន់ថ្មី។ក្នុងនាមជាប្រធានគណបក្ស សម្តេចបើកសិទ្ធិពេញទីសម្រាប់ការងារដឹកនាំរបស់គណៈរដ្ឋមន្ត្រីថ្មី តែប្រសិនបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរហួសពីបន្ទាត់នយោបាយគណបក្ស កូនបង្កើតខ្លួនឯងក៏ដកតំណែងដែរ។ការថ្លែងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះ គឺធ្វើឡើងនាពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ។

ថ្លែងក្នុងវេទិកា សម្តេច ហ៊ុន សែន បានថ្លែងកោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីរយៈពេល១៧ខែមកនេះ គឺបានដំណើរការល្អ និង ទទួលបានសមិទ្ធផលជាច្រើន។សម្រាប់សម្តេចការងារដឹកនាំរបស់នាយករដ្ឋមន្ត្រីកន្លងមកនេះ រក្សាបាននូវស្ថេរភាព សន្តិភាព និង សេដ្ឋកិច្ចដំណើរការល្អ។

ឆ្លើយតបនឹងការរិះគន់ទាក់ទងនឹងឥទ្ធិពលរបស់សម្តេចទៅលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តេច ហ៊ុន សែន បានបញ្ជាក់ពីបន្ទាត់នយោបាយគណបក្សដែលត្រូវតែដើរតាម និង នីតិវិធីនានា ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជន។សម្តេចបានប្រដូចជាមួយប្រទេសកូរ៉េខាងត្បូង សកម្មភាពតួអង្គនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរដ្ឋាភិបាល មិនអាចដើរហួសពីបន្ទាត់នយោបាយនោះឡើយ ហើយប្រសិនដើរខុសបន្ទាត់នយោបាយ ត្រូវបានទម្លាក់ចេញ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង