![](https://cdn.cc-times.com/kh.cc-times.com/media/59170/large/acaafc8a00088dda86bb68d12d181786.jpg?1739175267)
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាម៉េរិកនឹងឈានដល់ការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមចូលក្នុងសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះដែលទំនិញប្រភេទដែក និងអាលុយមីញ៉ូមនិងដាក់លើប្រទេសកាណាដា ម៉ិកស៊ិកកូ និងបណ្តាលប្រទេសមួយចំនួនទៀតដែលមានការនាំចូលដែកថែបច្រើនចូលក្នុងអាម៉េរិក ។ នេះបើតាមការប្រកាសជាផ្លូវការរបស់លោកដូណាល់ត្រាំជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនៅក្នុងយន្តហោះ Air Force One ហើយច្បាប់ពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទនេះ។
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនៅលើយន្តហោះ Air Force One លោកត្រាំបានបញ្ជាក់ថាលោកនឹងប្រកាសនៅថ្ងៃចន្ទនឹងអនុវត្តដាក់ពន្ធ២៥ភាគរយចំពោះដែកថែបណាមួយដែលចូលមកក្នុងសហរដ្ឋអាម៉េរិកច្រើន ហើយពន្ធក៏នឹកដាក់រួមបញ្ជូលទាំងប្រភេទអាលុយមីញ៉ូមផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/59171/large/skynews-donald-trump_6824303.jpg?1739175299)
លោកប្រធានធិបតីរូបនេះក៏បានដាក់ពន្ធស្រដៀងគ្នាក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីឆ្នាំ ២០១៧-២០២១ ដើម្បីការពារឧស្សាហកម្មអាម៉េរិកដែលប្រឈមមុខនឹងការប្រកួតប្រជែងនាំចូលដែកជាច្រើនពីបណ្តាលអាស៊ី និងអ៊ឺរ៉ុប។ ដោយការតម្លើងពន្ធនោះមុខសញ្ញាធំជាងគេគឺប្រទេសកាណាដាដែលជាប្រភពនាំចូលគ្រឿងដែកទៅកាន់អាម៉េរិកច្រើនបំផុត។
![](https://cdn.cc-times.com/kh.cc-times.com/media/59172/large/A7ZTBHIWEJMXFC7RITFMXO436Q.jpg?1739175346)
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះលោកត្រាំបានប្រកាសផ្អាកការយកពន្ធ ២៥ ភាគរយប្រឆាំងនឹងប្រទេសកាណាដា និងម៉ិកស៊ិករយៈពេលមួយខែបន្ទាប់ពីប្រទេសទាំងពីរបានប្តេជ្ញាបង្កើនវិធានការដើម្បីទប់ទល់នឹងលំហូរនៃគ្រឿងញៀន និងទប់ស្កាត់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារចូលទៅក្នុងសហរដ្ឋអាម៉េរិក។ ក្រៅបន្ថែមពន្ធលើកាណាដា និងម៉ិកស៊ិកកូលោកក៏បានប្រកាសថែមពន្ធ ១០ ភាគរយទៀតលើទំនិញរបស់ប្រទេសចិន ជាការឆ្លើយតបជាមួយពន្ធលោកត្រាំប្រទេសចិនបានកំណត់ពន្ធបន្ថែម១៥%លើផលិតផលអាម៉េរិកមួយចំនួនដូចជាធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទនេះ។ ពន្ធថ្មីរបស់ចិនគ្របដណ្តប់លើទំនិញអាម៉េរិកដែលមានតម្លៃ ១៤ ពាន់លានដុល្លារ៕