Cctime 6monthsfree desktop
Cc times  web banner kh (2)

រថយន្ត«ដឹកឥវ៉ាន់វីរៈប៊ុនថាំ»មួយគ្រឿងត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងនៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រថយន្តដឹកឥវ៉ាន់ របស់ក្រុមហ៊ុនវីរៈ ប៊ុន ថាំ ត្រូវភ្លើងឆេះ។រូបភាព៖ សហការី

ព្រះសីហនុ៖រថយន្តដឹកឥវ៉ាន់ របស់ក្រុមហ៊ុនវីរៈ ប៊ុន ថាំ មួយគ្រឿង កាលពីយប់ថ្ងៃទី ៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង។ហេតុការណ៍អគ្គីភ័យនេះ កើតឡើងស្ថិតនៅក្នុងភូមិស្ទឹងសំរោង  ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីអាជ្ញាធរ រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈ ប៊ុន ថាំ ម៉ាក HIHUNDAI ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ3G-7197 រថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំក្នុងទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ។អ្នកបើកបររថយន្ត មានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិបឹងជើង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍ លុះដល់ទីតាំងកើតហេតុខាងលើ រថយន្តដឹកឥវ៉ាន់នេះឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងបើកបរ ហើយក៏នាំឱ្យមានជាអគ្គីភ័យកើតឡើងលេបត្របាក់នូវឥវ៉ាន់បូករួមទាំងរថយន្តអស់ទាំងស្រុង។ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ស្រុកកំពង់សិលាចំនួន ០១គ្រឿង បានប្រើប្រាស់ទឹកអស់ ០៥ឡានស្មើ១០ម៉ែត្រគូប សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ពុំបណ្តាលឲ្យមាន ស្លាប់ ឬរងរបួសនោះទេ ៕

   

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង