Cc times  web banner kh

ទូតសិង្ហបុរី បង្ហោះសារកោតសរសើរពីសមត្ថភាព«ពង្រឹងសិទ្ធិអំណាចយុវជន»នៅកម្ពុជារបស់លោក ហ៊ុន ម៉ានី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក vivian Balakrishnan ជាប្រមុខការទូតសិង្ហបុរី និង លោក ហ៊ុន ម៉ានី ។រូបភាព៖vivian Balakrishnan

ភ្នំពេញ៖ ប្រមុខការទូតសិង្ហបុរី នៅថ្ងៃទី ៧ កុម្ភៈនេះ បានបង្ហោះសារក្នុងផេកផ្លូវការផ្ទាល់ខ្លួនសរសើរពីសមត្ថភាពរបស់ លោក ហ៊ុន ម៉ានី ក្នុងការពង្រឹងសិទ្ធិអំណាចយុវជនក្នុងប្រទេសកម្ពុជា។ជាសារធ្វើឡើងនៅពេល លោក ហ៊ុន ម៉ានី កំពុងមានវត្តមានដឹកនាំកម្លាំងយុវជនដោយផ្ទាល់ក្នុងការចូលរួមសម្តែងក្នុងក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៥ នៅសិង្ហបុរី។

លោក vivian Balakrishnan ជាប្រមុខការទូតសិង្ហបុរី បានបង្ហោះសារកោតសរសើរថា «សូមស្វាគមន៍ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា លោក ហ៊ុន ម៉ានី កំពុងស្ថិតនៅសិង្ហបុរី ដើម្បីគាំទ្រក្រុមកងកម្លាំងកម្ពុជា ក្នុងការសម្តែងក្នុងក្បួនដង្ហែ ឈីងហ្គេរបស់យើង ដែលជាការឆ្លុះបញ្ចាំងពីការបង្រួបបង្រួមវប្បធម៌របស់យើង»

បើតាមលោក vivian Balakrishnan ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គឺជាអ្នកតស៊ូមតិដ៏សំខាន់ សម្រាប់ការពង្រឹងសិទ្ធិអំណាចយុវជន។ កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសរបស់យើង អាចកសាងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។ ខ្ញុំបានជូនពរគាត់នូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាមកកាន់សិង្ហបុរី។»

គួរបញ្ជាក់ថា ក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧-៨ ខែកុម្ភៈ នៅប្រទេសសិង្ហបុរី ក្នុងប្រធានបទ«សេចក្តីរីករាយ» មានចូលរួមសម្តែងជាង ៤០០០នាក់ មកពី ១៥ប្រទេស មកបង្ហាញពីការសម្តែងវប្បធម៌ដ៏សម្បូរបែប ទាំងតន្រ្តី ក្បាច់រាំ នឹងផ្ទាំងវប្បធម៌ជាច្រើនទៀត។លោក ហ៊ុន ម៉ានី បានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជាទៅសម្តែងក្នុងក្បួនដង្ហែឈីងហ្គេនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង