![](https://cdn.cc-times.com/kh.cc-times.com/media/59087/large/xi.jpg?1738921003)
ប៉េកាំង៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសថា លោកស្រីមានឈាមចិនជាប់ និង ខ្លួន និងប្រកាសធានាសុវត្ថិភាពពលរដ្ឋចិនទៅថៃ។ ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅប្រទេសចិន និង ជួបជាមួយនិងលោកស៊ីជិន ភីង ជួបជជែកអំពីវិធានការបង្ក្រាបក្រុមល្បែងអនឡាញ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រាប់សារព័ត៌មានរដ្ឋចិន China Daily ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនថៃតែងតែមកប្រទេសចិន ហើយមានអារម្មណ៍ដូចជាផ្ទះ ដូច្នេះខ្ញុំសង្ឃឹមថា ប្រជាជនចិនអាចមកប្រទេសថៃ និងមានអារម្មណ៍ដូចជាផ្ទះផងដែរ និងបានរៀបរាប់ទៀតថានាយករដ្ឋមន្ត្រីថៃមានឈាមចិនក្នុងខ្លួននាងខ្ញុំធានា សុវត្ថិភាពដល់ពលរដ្ឋចិនដែលទៅលេងប្រទេសថៃ។
![](https://cdn.cc-times.com/kh.cc-times.com/media/59088/large/Paetongtarn-Shinawatra-prime-min.jpg?1738921008)
នៅក្នុងជំនួបជាមួយប្រធានាធិបតីចិនលោកស៊ីជិន ភីង បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកដែលភ្ជាប់ទៅនឹងប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញ។
លោកស្រី នាយករដ្ឋមន្រ្តីថៃ បានអះអាងថា ប្រទេសថៃ មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ជាមួយប្រទេសចិន និង ប្រទេសជិតខាងផ្សេងទៀត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និង ការក្លែងបន្លំ ឆបោកនាៗ ។
![](https://cdn.cc-times.com/kh.cc-times.com/media/59089/large/000_36n34ee.jpg?1738921017)
គួរបញ្ជាក់ថា មុនផ្តើមទស្សនកិច្ចនៅប្រទេសចិន ថៃ ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និង ក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។ជាវិធានការក្រោយពីប្រទេសក្បែរខាងកម្ពុជានេះ រងនៅសម្ពោធមិនតិចដែរ ក្រោយពីជនជាតិចិនជាច្រើននាក់ ត្រូវបានក្រុមឧក្រិដ្ឋជនអនឡាញបោកប្រាស់ប៉ះពាល់ដល់ភ្ញៀវទេសចរចិន៕