
ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចូលមកទស្សនាកម្សាន្តនៅកម្ពុជា។
នាវាទេសចរណ៍ចំនួន ១គ្រឿងមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ ម៉ែត្រ ទទឹង២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនាំមកនូវភ្ញៀវទេសចរណ៍ចំនួន ៥៩២នាក់ ស្រី ៣០៧នាក់ ស្មើនឹង២២សញ្ជាតិ និងមាននាវិកសរុបចំនួន៤០៤នាក់ ស្រី១០២នាក់ ស្មើនឹង៤៧សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាម៉េរិក ៣៣២នាក់ និងអង់គ្លេស១០៦នាក់។

គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសថៃ រួចចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលទស្សនានៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាវាទេសចរណ៍ មានគម្រោងចាកចេញពីកម្ពុជា នៅវេលាម៉ោង ២០:០០នាទី ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាមបន្ត៕

