Cc times  web banner kh

សម្ដេច ហ៊ុន សែន ទម្លាយព័ត៌មានជុំវិញការទំនុកបំរុងលោក សេង សារី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

រដ្ឋធានីវៀងចន្ទ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី ៦ កុម្ភៈនេះ បានសរសេររៀបរាប់លើបណ្ដាញសង្គមទម្លាយព័ត៌មានជុំវិញការទំនុកបំរុងលោក សេង សារី អ្នកវិភាគគាំទ្រអាឌិតក្រុមប្រឆាំងនៅក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ី។ក្នុងសារនោះសម្តេច ហ៊ុន សែន បានអះអាងថា លោក សេង សារី ធ្លាប់សុំលុយសម្ដេចទៅអាមេរិក ដើម្បីចូលឲ្យគៀកជាមួយ លោកស្រីមួ សុខហួ លោក អេង ឆៃអៀង និង បានសុំឲ្យសម្ដេចជួយបង្កើតគណបក្សនយោបាយ។

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា សម្ដេចបានផ្ដល់ឲ្យលោក សេង សារី នូវប្រាក់បង់រំលោះផ្ទះដែល លោក សេង សារី នៅជំពាក់គេ និង ផ្តល់ឲ្យសេង សារី នូវថវិកា១ម៉ឺនដុល្លារ ក្នុងមួយខែរយៈ ពេល១២ខែស្មើ១២ម៉ឺនដុល្លារ។នេះមិនទាន់គិតពីថវិកាដែល លោក សេង សារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាម៉េរិក និង ត្រៀមបង្កើតគណបក្សផង។

បើតាមសម្ដេច ហ៊ុន សែន សម្តេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែងចាត់ទុកជាអ្នកពិគ្រោះនយោបាយ មួយរូប និង មិនដែលគំរាមលោក សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ចំណែកសំឡេងបែកធ្លាយរវាងសម្ដេច និង លោក សេង សារី វានៅស្រាលណាស់ បើប្រៀបធៀបជាមួយសំឡេង និងសារឆ្លងឆ្លើយដែលសម្ដេចកំពុងរក្សាទុក។

ឯកសារទាំងអស់នោះ នៅព្រឹកនេះ សម្តេច ហ៊ុន សែន បានបង្ហោះសារបន្ថែមថា "ក្នុងការបង្ហោះសារយប់ម៉ិញ ខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំ និង សេង សារីទេ ដោយយល់ដល់ទំនាក់ទំនងឪពុក និង កូន។ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ"

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សហការីសម្តេចតម្រៀបសារទាំងនេះ តាមលំដាប់លំដោយរួចហើយ គ្រាន់តែ forward ចូលទៅchannel telegram ជាការស្រេច។ហើយពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់សេង សារីជាមួយអាស៊ីសេរី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង