ចិន៖លោកប្រធានាធិបតីចិន ស៊ីជិន ភីង នៅថ្ងៃទី ៦ កុម្ភៈនេះ បានថ្លែងកោតសរសើរចំៗទៅកាន់ចំណាត់ការរបស់នាយករដ្ឋមន្រ្តីថៃ គឺលោកស្រី Paetongtarn Shinawatra ចំពោះការចាត់វិធានការបង្ក្រាបលើក្រុមឧក្រិដ្ឋកម្មអនឡាញ ហើយជាពិសេសវិធានការចុងក្រោយ គឺការកាត់ផ្តាច់ប្រព័ន្ធភ្លើងក្បែរព្រំប្រទល់ជាមួយ និង មីយ៉ាន់ម៉ាដែលជាសំបុកទីតាំងក្រុមឧក្រិដ្ឋកម្មអនឡាញឆបោកមនុស្សយកទៅប្រើប្រាស់ និងធ្វើទារុណកម្ម។ការសរសើររបស់មេដឹកនាំចិននេះ គឺធ្វើឡើងក្នុងពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចនៅប្រទេសចិន និង បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំចិន ជាពិសេសជាមួយលោកប្រធានាធិបតីចិន ស៊ីជិន ភីង។
នៅចំពោះមុខនាយករដ្ឋមន្ត្រីថៃលោក ស៊ីជិន ភីង បានគូសបញ្ជាក់ថាប្រទេសចិន កោតសរសើរចំពោះវិធានការរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្រ្កាបល្បែងអនឡាញ ហើយលោកបានប្តេជ្ញាចិត្តថា ប្រទេសទាំងពីរនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់បង្ក្រាបល្បែនអនឡាញដែលកំពុងតែកើតមាន។
ជាការឆ្លើយតប ជាមួយលោកស្រី នាយករដ្ឋមន្រ្តីថៃ បានអះអាងថា ប្រទេសថៃមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និង ការក្លែងបន្លំ ឆបោកនាៗ ។
គួរបញ្ជាក់ថា មុនផ្តើមទស្សនកិច្ចនៅប្រទេសចិន ថៃ ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និង ក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។ជាវិធានការក្រោយពីប្រទេសក្បែរខាងកម្ពុជានេះ រងនៅសម្ពោធមិនតិចដែរ ក្រោយពីជនជាតិចិនជាច្រើននាក់ ត្រូវបានក្រុមឧក្រិដ្ឋជនអនឡាញបោកប្រាស់ប៉ះពាល់ដល់ភ្ញៀវទេសចរចិន៕