681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា សហការជាមួយភាគីឥណ្ឌា ជួសជុលរោងទងទី៣ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។  រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទាតម្រូវឲ្យមានការជួសជុល។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាបានឱ្យដឹងថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។

លោកChitranjan Kumar បន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ៕


Khcct banner

អត្ថបទទាក់ទង