Cc times  web banner kh

ប៉ាណាម៉ាយល់ព្រមឲ្យអាម៉េរិកឆ្លងកាត់«ព្រែកជីក»ប៉ាណាម៉ាមិនគិតថ្លៃសេវា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានគូសបញ្ជាក់ថានាវារដ្ឋាភិបាលអាម៉េរិក ឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនគិតថ្លៃសេវា បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ាបានយល់ព្រមមិនគិតថ្លៃសេវាសម្រាប់នាវារបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ ការប្រកាសមិនយកម្រៃសេវានាវាអាម៉េរិកឆ្លងកាត់នេះធ្វើឡើងប៉ុន្មាសប្តាហ៍តែប៉ុណ្ណោះក្រោយពីលោកដូណាល់ត្រាំគំរាមប្រើកម្លាំងយកព្រែកជីកប៉ាណាម៉ាមកកាន់កាប់ឡើងវិញ។

ក្នុងជំនួបជាមួយប្រធានាធិបតីប៉ាណាម៉ា រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក Marco Rubio បានឲ្យដឹងថានៅពេលនេះប៉ាណាម៉ាបានសម្រេចយល់ព្រមមិនគិតសេវាលើនាវារដ្ឋាភិបាលអាម៉េរិកដែលបើកឆ្លងកាត់ព្រែកជីកឡើយ។

នៅក្នុងថ្ងៃស្បថចូលកាន់តំណែងលោកដូណាល់ត្រាំបានអះអាងថាប្រទេសចិនកំពុងតែប្រតិបត្តិការយ៉ាងខ្លាំងក្លាដឹកជញ្ជូនទំនិញតាមរយៈព្រែកជីកប៉ាណាម៉ា លោកបានសង្គត់ធ្ងន់ថាអាម៉េរិកក្នុងឆ្នាំ ១៩៩៩ បានប្រគល់ព្រែកជីកនេះឲ្យទៅប៉ាណាម៉ា មិនមែនទៅចិននោះទេ ហើយអាម៉េរិកនិងយកព្រែកជីកនេះមកកាន់កាប់ឡើងវិញ។

គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិកជាអ្នកប្រើប្រាស់ព្រែកជីកនេះដឹងជញ្ជូនទំនិញរាប់លានតោនតាមពីក្រោយដោយប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០០០មក ផ្លូវទឹកនេះបានរកចំណូលជាង ៣០ ពាន់លានដុល្លារអាម៉េរិក ដល់សេដ្ឋកិច្ចរដ្ឋរបស់ប៉ាណាម៉ា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង