អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកពន្ធគយរបស់លោក លើប្រទេសម៉ិកស៊ិកកូ និងកាណាដា រយៈពេល ៣០ថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមចាត់វិធានការ ដើម្បីពង្រឹងសន្តិសុខព្រំដែនរបស់ខ្លួន និងទប់ស្កាត់ការជួញដូរគ្រឿងញៀន។ ការសម្រេចចិត្តផ្អាករបស់លោកប្រធានាធិបតីត្រាំធ្វើឡើង បន្ទាប់ពីមានភាពច្របូកច្របល់ពីរបីថ្ងៃ ដែលធ្វើឲ្យអាម៉េរិកខាងជើងប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្ម ដែលអាចបំផ្លាញកំណើនសេដ្ឋកិច្ច បណ្តាលឱ្យតម្លៃទំនិញកើនឡើង។
យោងតាមសេតវិមានការផ្អាកពន្ធគយលើប្រទេសទាំងពីរនេះនិងអនុញ្ញាតឱ្យមានរយៈពេលនៃការចរចាអំពីការរត់ពន្ធគ្រឿងញៀន និងអន្តោប្រវេសន៍ខុសច្បាប់នៃប្រទេសម៉ិកស៊ិកកូ និងកាណាដា ដោយតាមរយះការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីកាណាដាលោកដូណាល់ត្រាំបានសម្រេចពន្យារពេល ៣០ថ្ងៃដល់ប្រទេសទាំងដោយមិនទាន់យកពន្ធគយ ២៥% នឹងពន្ធ ១០% ផ្សេងទៀតលើប្រេង ឧស្ម័នធម្មជាតិ និងអគ្គិសនីរបស់ប្រទេសកាណាដា។
ក្រោយពីប្រទេសទាំងពីរលោកត្រាំក៏បានបញ្ជាឲ្យដំឡើងពន្ធបន្ថែម ១០ ភាគរយលើការនាំចូលទំនិញពីប្រទេសចិន។ ពន្ធ ១០% ដែលលោកត្រាំបញ្ជាដាក់លើប្រទេសចិននៅតែត្រូវបានកំណត់ឱ្យចូលជាធរមាន ទោះបីជាលោកត្រាំគ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ៕