Cc times  web banner kh

ស្នាក់ការកណ្តាលUSAIDនៅអាម៉េរិកត្រូវជូនដំណឹងឱ្យបិទនៅថ្ងៃច័ន្ទនេះហើយបុគ្គលិកឱ្យធ្វើការពីផ្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)។រូបភាព៖ CNN

វ៉ាស៊ីនតោន៖បុគ្គលិកនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ត្រូវបានជូនដំណឹងពីការបិទទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងវ៉ាស៊ីនតោនរបស់អាម៉េរិក នៅថ្ងៃទី ៣ មករានេះ ហើយបុគ្គលិកឱ្យបំពេញការងារពីចម្ងាយ។នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិក CNN។ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានស្នើសុំឱ្យលោកត្រាំ បិទភ្នាក់ងារជំនួយបរទេសរបស់អាម៉េរិក USAID ចោលជាផ្លូវការ។

យោងតាមបណ្តាញផ្សព្វផ្សាយអាម៉េរិកនៅយប់នេះ បានរាយការណ៍ពីជោគវាសនារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែលកំពុងជួបនូវគ្រោះអាក្រក់ បន្ទាប់ពីលោក Elon Musk បានស្នើសុំឱ្យលោកត្រាំ បិទភ្នាក់ងារជំនួយបរទេសរបស់អាម៉េរិក USAID ចោលជាផ្លូវការ។

នៅទីក្រុងវ៉ាស៊ីនតោន ទីស្នាក់ការកណ្តាលរបស់ USAID ត្រូវបានបិទសម្រាប់មួយថ្ងៃ ដោយបុគ្គលិកបានប្រាប់តាមអ៊ីមែលថា ស្នាក់នៅផ្ទះ។ឡូហ្គោ និងរូបថតនៃការងារជំនួយរបស់វាត្រូវបានដកចេញពីជញ្ជាំងអាគារ។ ហើយគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់វាបានងងឹត ជំនួសដោយកំណែកាត់បន្ថយនៃគេហទំព័ររបស់ខ្លួននៅលើគេហទំព័ររបស់ក្រសួងការបរទេស។

USAID ត្រូវបាន លោក Trump និង Musk ប្តេជ្ញារដើម្បីធ្វើកំណែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ Trump និង សម្ព័ន្ធមិត្តរបស់លោកបាននិយាយថាទីភ្នាក់ងារដែលបង្កើតឡើងដោយសភាជាស្ថាប័នឯករាជ្យ គឺមានភាពលំអៀង និង អំណោយផលដល់គណបក្សប្រជាធិបតេយ្យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង