Cc times  web banner kh

Elon Musk រៀបចំនីតិវិធីបិទជំនួយអាម៉េរិក USAID ចោលជាផ្លូវការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ មហាសេដ្ឋី Elon Musk នៅថ្ងៃទី ៣ កុម្ភៈនេះបានអះអាងថាលោកកំពុងតែរៀបចំនីតិវិធី ដើម្បីបិទភ្នាក់ងារជំនួយបរទេសរបស់អាម៉េរិក USAID ចោលជាផ្លូវការ។ ការប្រកាសបែបនេះរបស់លោកធ្វើឡើងក្រោយពីរដ្ឋាភិបាលលោកដូណាល់ត្រាំបានប្រកាសបង្កកជំនួយគ្រប់ប្រភេទរបស់សហរដ្ឋអាម៉េរិករយៈពេល ៣ ខែ និងរងចាំសម្រេចសារជាថ្មី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកមហាសេដ្ឋីអាម៉េរិកលោក Elon Musk បាននិយាយថា លោកប្រធានាធិបតី Donald Trump បានយល់ព្រមថា ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិចាំបាច់ត្រូវ "បិទ" ហើយបច្ចុប្បន្ននេះលោកកំពុងតែរៀបចំនីតិវិធីឈានទៅដល់ការបិទជាផ្លូវការ។

សម្រាប់មហាសេដ្ឋីរូបនេះលោកបានពិនិត្យជាមួយលោកដូណាល់ត្រាំពីរបីដងហើយលោកត្រាំបានបញ្ជាក់ថាលោកចង់បិទទីភ្នាក់ងារ USAID នេះ។

គួរបញ្ជាក់ថាបុគ្គលិកជាន់ខ្ពស់របស់ USAID ប្រហែល ៦០ នាក់ត្រូវបានគេបណ្តេញចេញពីការងារកាលពីសប្តាហ៍មុនលើការចោទប្រកាន់ថាបានព្យាយាមមិនអនុវត្តន៍តាមបទបញ្ជាប្រតិបត្តិរបស់លោក Trump ក្នុងការបង្កកជំនួយបរទេសរយៈពេល ៩០ ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង