Cc times  web banner kh

DeepSeekរបស់ចិនក្លាយជាកម្មវិធីដែលទាញប្រើច្រើននៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
DeepSeek 

វៀតណាម៖ DeepSeek ជាវេទិកា AI របស់ចិនដែលប្រកួតប្រជែងនឹងសមត្ថភាព ChatGPT របស់អាម៉េរិក បានក្លាយជាកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុងប្រទេសវៀតណាម។ត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ កម្មវិធី AI នេះកើនឡើងដល់កំពូលនៃកម្មវិធីឥតគិតថ្លៃដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store របស់ Apple និង ជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលទាំងប្រាំនៅក្នុងប្រភេទផលិតភាពនៅលើ Google Play ។

អ្នកប្រើប្រាស់DeepSeekក្នុងប្រទេសវៀតណាម បានថ្លែងប្រាប់បណ្តាញព័ត៌មានវៀតណាមថា កម្មវិធី AI នេះតម្លៃថោក ហើយវា​ឆ្លាតវៃ ឆ្លើយតប​បាន​រហ័ស ហើយ​គុណភាព​របស់​វា​គឺ​ដូច​គ្នា​នឹង ChatGPT Pro របស់អាម៉េរិក។

កម្មវិធី AI របស់ចិនជំនាន់ចុងក្រោយដែលមានឈ្មោះថា DeepSeek កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីពិភពលោក DeepSeek បានដាក់ដំណើរការប្រព័ន្ធចុងក្រោយរបស់ខ្លួន DeepSeek-V3 ដែលមាសមត្ថភាពខ្ពស់ឆ្លើយឆ្លងសំណួររបស់មនុស្សបានលឿន និងរហ័យគ្រប់ជ្រុងជ្រោយ។

យោងតាមសារព័ត៌មានចិន CCTV បានរាយការណ៍ថា យ៉ាងហោចណាស់ ៥២ ប្រទេស និង ដែនដី កំពុងប្រើប្រាស់បណ្តាញថ្មីនេះ និង វាបានប្រមូលការទាញយកប្រើប្រាស់ជិត៣លាននាក់។តាមទិន្ន័យចំនួនអ្នកប្រើ៨០ភាគរយ នៃការទាញយកនៅលើឧបករណ៍ចល័តត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ។ ប្រទេសចិនមានចំនួន ២៣ភាគរយ នៃការទាញយក ហើយអាម៉េរិក១៥ភាគរយ។

ជាការឆ្លើយតបទៅនឹង AI របស់ចិន DeepSeek ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចាត់ទុកការវិវត្តន៍ AI របស់ចិនគឺជាសញ្ញានៃគ្រោះថ្នាក់ដល់គ្រប់ឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង