Cctime 6monthsfree desktop
Cc times  web banner kh (2)

សាលារៀនសុវណ្ណភូមិ និងសាលាកុមារប៉ាស៊ីហ្វិក រៀបចំកម្មវិធីសប្បុរធម៌ដល់វិទ្យាល័យអប់រំពិសេសសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

សៀមរាប៖ សាលារៀនសុវណ្ណភូមិ និងសាលាកុមារប៉ាស៊ីហ្វិក បានរៀបចំកម្មវិធីសប្បុរធម៌ក្រោមប្រធានបទ«យើងរួមគ្នាផ្តល់ក្តីសង្ឃឹមដល់កុមារគ្រប់រូប» ទៅកាន់វិទ្យាល័យអប់រំពិសេសសៀមរាប នៃខេត្តសៀមរាម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីបណ្តុះស្មារតីកុមារ យុវជន និងសហគមន៍ឱ្យចេះចែករំលែក ផ្តល់ក្តីស្រឡាញ់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅវិទ្យាល័យអប់រំពិសេសសៀមរាប។

កម្មវិធីសប្បុរធម៌ក្រោមប្រធានបទ«យើងរួមគ្នាផ្តល់ក្តីសង្ឃឹមដល់កុមារគ្រប់រូប» ទៅកាន់វិទ្យាល័យអប់រំពិសេសសៀមរាប បាននាំមកនូវអំណោយជាសម្ភារៈសម្អាត និងរក្សាអនាម័យ, ប្រអប់បាយដែលអាចប្រើប្រាស់ឡើងវិញបានចំនួន ៤៣ប្រអប់ទៅដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ, អាហារថ្ងៃត្រង់ ចំនួន ២៦០ប្រអប់ ព្រមទាំងថវិកាសរុបចំនួន ២លានរៀល។

ការរៀបចំកម្មវិធីសប្បុរធម៌នេះ ក្នុងគោលបំណងផ្តល់ជំនួយ និងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ប្រជាជនក្នុងសហគមន៍ ជាពិសេសគឺកុមារក្រីក្រដែលត្រូវការជំនួយ រួមទាំងចូលរួមអភិវឌ្ឍសហគមន៍ ធ្វើឱ្យសុខុមាលភាពសង្គមជាតិប្រសើរឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង