Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក Anwar និងលោក Thaksin ស្កាត់ជួបគ្នាជជែកពីបញ្ហាតំបន់ និងរឿងមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក Thaksin និង នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ ​លោក Anwar Ibrahim។រូបភាព៖Anwar Ibrahim

ម៉ាឡេស៊ី៖នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ ​លោក Anwar Ibrahim នៅថ្ងៃទី ២ កុម្ភៈម្សិលមិញ បាន​ជួប​ពិភាក្សា​ការងារក្រៅផ្លូវការជាមួយអតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ គឺ​លោក Thaksin Shinawatra។ ជាជំនួបពិភាក្សាពីបញ្ហាជាច្រើន បូករួមទាំងស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមបណ្តាញសង្គមផ្លូវការ លោក Anwar Ibrahim បានសរសេរយ៉ាងដូច្នេះថា "កិច្ចប្រជុំដ៏ស្វិតស្វាញជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលជាប្រធានក្រុមប្រឹក្សាក្រៅផ្លូវការ យើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើនរួមមានស្ថានភាពនៅមីយ៉ាន់ម៉ា និងស្ថានភាពនៃការអភិវឌ្ឍរូបិយប័ណ្ណគ្រីបតូជាដើម។ ក្រោយមក កំឡុងអាហារពេលល្ងាច យើងបានបន្តការសន្ទនាជាមួយអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក George Yeo ។

គួរបញ្ជាក់ថា ​លោក Anwar នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ ​ចូលកាន់​តំណែង​ជា​ប្រធាន​អាស៊ាន ​ឆ្នាំ​២០២៥​ ជា​ផ្លូវការ​ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​នេះ ជា​លើក​ទី​៥ ចាប់តាំងពី​បង្កើត​អាស៊ាន​ក្នុង​ឆ្នាំ​១៩៦៧​។ម៉ាឡេស៊ី​ធ្លាប់​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ១៩៧៧ ១៩៩៧ ឆ្នាំ ២០០៥ និង ​ឆ្នាំ ២០១៥។កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​មុន ​លោក Anwar អំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង