Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិននឹងប្តឹងទៅWTOដើម្បីប្រឆាំងនឹងវិធានការដំឡើងពន្ធរបស់អាម៉េរិក១០%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកប្រធានាធិបតីចិន ស៊ី ជីនពីង ។

ចិន៖ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងការយកពន្ធ ១០% របស់អាម៉េរិកលើទំនិញទាំងអស់របស់ប្រទេសចិន។សម្រាប់ចិនបានសម្តែងការខកចិត្ត និង បានប្រកាសដាក់ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយអនុវត្តតាមច្បាប់អន្តរជាតិ។

ប្រតិកម្មជាមួយវិធានការដំឡើងពន្ធរបស់អាម៉េរិក ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចេញនូវសេចក្តីថ្លែងការណ៍ប្រឆាំង និងបានចាត់ទុកការដំឡើងពន្ធរបស់អាម៉េរិកនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ" នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។សម្រាប់ចិន វិធានការរបស់រដ្ឋបាលអាម៉េរិកដឹកនាំដោយលោកត្រាំ គឺបានកំពុងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មធម្មតារវាងចិន និងអាម៉េរិក។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថា  នឹងដាក់ពាក្យបណ្តឹងទៅ WTO ប្រឆាំងនឹងសហរដ្ឋអាម៉េរិក សម្រាប់ "ការអនុវត្តខុស" ហើយនឹងចាត់វិធានការតបតដើម្បី "ការពារសិទ្ធិ និង ផលប្រយោជន៍ផ្ទាល់ខ្លួន" ។"ចិនជំរុញឱ្យអាម៉េរិកកែតម្រូវវិធីសាស្រ្តដែលខុសឆ្គងរបស់ខ្លួន និងធ្វើការជាមួយភាគីចិនដើម្បីប្រឈមមុខនឹងបញ្ហា ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។ "

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើមុខទំនិញរបស់ប្រទេស ម៉ិកស៊ិក កាណាដា និង ចិន ក្នុងគោលបំណងទប់ស្កាត់លំហូរនៃគ្រឿងញៀន និង ជនអន្តោប្រវេសន៍ដែលគ្មានឯកសារចូលទៅក្នុងអាម៉េរិក។ក្នុងពិធីចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ខណៈបន្ថែមពន្ធ១០% លើទំនិញពីប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង