Cc times  web banner kh

«មនុស្សយន្ត»ចាប់ដៃគ្នាជាមួយមនុស្សរាំអបអរសាទរបុណ្យចូលឆ្នាំចិននៅទីក្រុងប៉េកាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មនុស្សយន្តរាំសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំចិន។

ប៉េកាំង៖ បច្ចេកវិជ្ជាទំនើបៗដោយរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) បានបង្កើតនូវការសម្តែងរាំដ៏លេចធ្លោមួយដោយមានមនុស្សយន្ត ចាប់ដៃគ្នាជាមួយមនុស្ស សម្តែងនៅលើឆាកនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងទូរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន។ការសម្តែងរួមគ្នានេះ ទាញការចាប់អារម្មណ៍ជាខ្លាំងសម្រាប់សាធារណជនដែលបានចូលរួមទស្សនា។

ក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ ក្នុងរដ្ឋធានីប៉េកាំង ក្រុមអ្នកសម្តែងមួយក្រុម បានជួបជុំគ្នាហាត់សម និង បានឡើងលើឆាកសម្តែងជូនអ្នកទស្សនា ហើយការសម្តែងនោះ គឺមានការសហការគ្នារវាងមនុស្សយន្ត និង មនុស្សធម្មតាដែលធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មនុស្សយន្តដោយភ្ជាប់នូវបច្ចេកវិជ្ជាទំនើបៗដោយរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI)បានអនុវត្តតាមក្បាច់ក្បួននៃចង្វាក់រាំ តាមការកំណត់របស់អ្នកដឹកនាំបានយ៉ាងល្អ ដើម្បីបង្ហាញពីការបញ្ចូលគ្នានៃប្រពៃណី និង ការច្នៃប្រឌិត។កម្មវិធី AI ចាប់យករាល់ចលនារបស់អ្នករាំ បំប្លែងពួកវាទៅជាការណែនាំដែលសម្រួលដោយវិស្វករ ហើយនេះ វា​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ក្រុម​មនុស្ស​យន្ត​ ដើម្បី​បង្ហាញ​ខ្លួន​នៅ​លើ​ឆាកធំនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ ក៏មានមនុស្សយន្តរាំសម្តែងដូចគ្នាដែរ តែជាការសម្តែងដោយមនុស្សយន្តមានជើង៤ ហើយនៅឆ្នាំ២០២៥នេះ ក្រុមអ្នកជំនាញចិនបានព្យាយាមអភិវឌ្ឍ ដល់មនុស្សយន្តដែលមានជើងពីរនៅឆ្នាំនេះ ដែលបង្ហាញពីការជឿនលឿនផ្នែកបច្ចេកវិទ្យាបានជំរុញលទ្ធភាពច្នៃប្រឌិតក្នុងស្រុកចិន៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង