ឥណ្ឌា៖ មានយ៉ាងហើចណាស់មនុស្សប្រមាណ១៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនិងកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យក្នុងឧប្បត្តិហេតុរត់ជាន់គ្នាក្នុងពិធីបុណ្យសាសនា Maha Kumbh mela ដែលមានអ្នកដែលចូលរួមដល់ទៅ ៤០០លាននាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាគិតត្រឹមថ្ងៃពុធនេះមានមនុស្សស្លាប់ ១៥នាក់ និងជាច្រើននាក់ទៀតកំពុងតែសម្រាកព្យាបាលក្នុងមន្ទីពេទ្យក្រោយពីបានរត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាឥណ្ឌូដ៏ធំដែលធ្វើឡើងរៀងរាល់១២ឆ្នាំម្តង។ ហេតុការណ៍រត់ជាគ្នានេះដោយសារតែមនុស្សនាំគ្នាសម្រុកចេញពីទីតាំងដែលប៉ូលីសបានធ្វើការដាក់របាំងការពារ។
គួរបញ្ជាក់ថាប្រជាពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូប្រមាណជាង៤០០លាននាក់កំពុងតែសម្រុកនាំគ្នាទៅចូលរួមពិធីបុណ្យសាសនាដ៏ធំដែលមានឈ្មោះថា Maha Kumbh mela ដែលប្រព្រឹត្តិរៀងរាល់១២ឆ្នាំម្តង ពិធីបុណ្យនេះបានជំរុញឲ្យពលរដ្ឋឥណ្ឌារាប់លាននាក់ចូលខ្លួនទៅងូតទឹកជម្រះបាបនៅក្នុងទឹកទន្លេប្រសិទ្ធរបស់ប្រទេសឥណ្ឌា។ ពិធីបុណ្យដ៏ធំសម្បើមនេះចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី ១៣មករា រហូតដល់ថ្ងៃ ២៦ ខែកុម្ភៈ។ ព្យុះហយាត្រាសាសនាដ៏ធំនេះមានការចូលរួមជាច្រើនពីពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូ អ្នកទាំងអស់គ្នាជឿជាក់ថាក្រោយពីងូតទឹកទន្លេប្រសិទ្ធនេះហើយនោះអំពើបាបទាំងពួងនិងរលាយខ្ចាត់ខ្ចាយ។
ជាការឆ្លើយតបទៅនឹងចំនួនមនុស្សច្រើនសន្ធឹកសន្ធាប់បែបនេះរដ្ឋាភិបាលឥណ្ឌាបានសាងសង់រោងបាយជាង ៣,០០០ និងបន្ទប់ទឹកចំនួន ១៥ម៉ឺនបន្ទប់ កាំមេរ៉ា AI ២៥០០ គ្រាប់ និងបញ្ជូនកងកម្លាំងការពារសន្តិសុខរាប់ម៉ឺននាក់ទៅកាន់កន្លែងប្រារព្ធសាសនាដើម្បីការពារសុវត្ថិភាព។
ជាទូទៅប្រទេសឥណ្ឌាតែងតែកើនមានគ្រោះរត់ជាន់ជើងគ្នាក្នុងពិធីបុណ្យសាសនាធំៗដោយគ្រោះរត់ជាន់គ្នាកាលពីកន្លងទៅបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត និងរាប់នាក់ទៀតរងរបួស ដោយក្នុងនោះនៅឆ្នាំ ១៩៥៤ មនុស្សជាង ៤០០នាក់បានស្លាប់ដោយសារលង់ទឹក និងរត់ជាន់គ្នាក្នុងពិធីបុណ្យ Maha Kumbh mela៕