Cc times  web banner kh

លោកយូនស៊ុកយោលប្រឈមកាត់«ទោសប្រហារជីវិត»រឺអាចជាប់ពន្ធនាគារមួយជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូនស៊ុកយោល បង្ហាញមុននៅតុលាការ/AP 

កូរ៉េ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានសម្រេចចោទប្រកាន់ជាផ្លូវការដល់លោកប្រធានាធិបតី Yoon Suk Yeol ពីបទបះបោរពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាបទចោទប្រកាន់ព្រហ្មទណ្ឌដែលអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិតប្រសិនបើត្រូវបានកាត់ទោស។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានអះអាងថាលោក Yoon ត្រូវបានចោទប្រកាន់លើបទដឹកនាំការបះនៅក្នុងប្រទេសដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកធ្វើឲ្យវឹកវរ ហើយការប្រកាសច្បាប់របស់លោកកាលពីខែធ្នូបានធ្វើឲ្យខូចរដ្ឋធម្មនុញ្ញរបស់ប្រទេស។

ជាការឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់តុលាការក្រុមមេធាវីការពារក្តីរបស់លោក Yoon បានរិះគន់ចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាជាការសម្រេចចិត្តដ៏អាក្រក់បំផុត និងមិនអាចទទួលយកបានឡើយ ។ ក្រុមមេធាវីការពារក្តីលោក Yoon បានបញ្ចាក់ទៀតថាច្បាប់អាជ្ញាសឹកមិនអាចរាប់បញ្ចូលជាការបះបោលបានឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ហើយតាមច្បាប់នៅកូរ៉េខាងត្បូង មេដឹកនាំដែលបង្កការបះបោរ វឹងវរដល់ប្រទសជាតិអាចប្រឈមមុខនឹងការកាត់ទោសអស់មួយជីវិត ឬទោសប្រហារជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង