681 ezgif.com resize
Swift cc time

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត សម្រេចបាន៤៨%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ Page Samdech Thipadei Hun Manet, Prime Minister of Cambodia

កំពង់ធំ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានសម្រេចលទ្ធផលបាន៤៨%។ នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ដល់ប្រជាកសិករ រួមមាន៖ ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា។ បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។

គួរបញ្ជាក់ថា ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង