Cctime 6monthsfree desktop
Cc times  web banner kh (2)

«កូនផ្សោត»ថ្មីទី១០៦ប្រទះឃើញនៅអន្លង់ត្បូងខ្លាខេត្តស្ទឹងត្រែងនិងជាផ្សោតទី២ដើមឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តស្ទឹងត្រែង៖ ក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និង បណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។

បើតាមក្រសួងកសិកម្មកម្ពុជា បានគូសបញ្ជាក់ថា នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២ ដែលនាំឱ្យចំនួនសត្វផ្សោតនៅកម្ពុជាបន្តកើនឡើងដល់ ១០៦ក្បាល៕

រូបភាព៖ដោយក្រសួងកសិកម្មកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង