681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត សម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំ«ខណ្ឌចែកទ្រូងផ្លូវ»នៅផ្លូវ៦០ម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៣ មករានេះ បានសម្រេចឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំ«ខណ្ឌចែកទ្រូងផ្លូវ»នៅផ្លូវ៦០ម៉ែត្រ។ការសម្រេចនេះ ក្រោយពី ផ្លូវ៦០ម៉ែត្រ ដែលបានឆក់យកជីវិតអ្នកបើកបរជាបន្តបន្ទាប់។ការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត គឺធ្វើឡើងក្នុងពិធីបិតសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករានេះ។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា  "ឥឡូវសាលារាជធានីត្រូវរៀបចំ ថ្ងៃមុនចុះពិនិត្យជាមួយ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ ឯកភាព ថាឱ្យរៀបចំ ដាក់ដែក នៅកណ្តាផ្លូវហ្នឹងទៅ។ ដើម្បីពុះ! ប៉ុន្តែទោះបីជាដែកក៏ដោយ តែមនុស្សបើក មិនប្រយ័ត្ន បុកទាំងដែកនោះបាក់ទៀត។ អ៊ីចឹងទាល់តែប្រយ័ត្ន អនុវត្តច្បាប់ ហើយការត្រួត ពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ"។ 

Khcct banner

អត្ថបទទាក់ទង