Cc times  web banner kh

ប៉ាណាម៉ាប្តឹងទៅ UN ក្រោយត្រាំគំរាមយកព្រែកជីប៉ាណាម៉ាមកកាន់កាប់វិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាណាម៉ា៖ ប៉ាណាម៉ាបានបង្ហាញសេចក្តីបារម្ភជាខ្លាំងទៅកាន់អង្កការសហប្រជាជាតិក្រោយពីប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតថ្មីលោកដូណាល់ត្រាំព្រមានយកព្រែកជីកដ៏ធំរបស់ប៉ាណាម៉ាមកកាន់កាប់ជារបស់ខ្លួនវិញ។

យោងតាមលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រដ្ឋាភិបាលនៅទីក្រុងប៉ាណាម៉ា បានគូសបញ្ជាក់ថាមាត្រានៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺហាមសមាជិកណាម្នាក់ពី "ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង" ប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់ប្រទេសដទៃឡើយ។

ថ្លែងនៅក្នុងការស្បថចូលកាន់តំណែងកាលពីម្សិលមិញលោកដូណាល់ត្រាំបានអះអាងថាប្រទេសចិនកំពុងតែប្រតិបត្តិការយ៉ាងខ្លាំងក្លាដឹកជញ្ជូនទំនិញតាមរយៈព្រែកជីកប៉ាណាម៉ា លោកបានសង្គត់ធ្ងន់អាម៉េរិកក្នុងឆ្នាំ ១៩៩៩ បានប្រគល់ព្រែកជីកនេះឲ្យទៅប៉ាណាម៉ា មិនមែនទៅចិននោះទេ ហើយអាម៉េរិកនិងយកព្រែកជីកនេះមកកាន់កាប់ឡើងវិញ។

ជាមួយគ្នានេះដែរសហរដ្ឋអាម៉េរិកជាអ្នកប្រើប្រាស់ព្រែកជីកនេះដឹងជញ្ជូនទំនិញរាប់លានតោនតាមពីក្រោយដោយប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០០០មក ផ្លូវទឹកនេះបានរកចំណូលជាង ៣០ ពាន់លានដុល្លារអាម៉េរិក ដល់សេដ្ឋកិច្ចរដ្ឋរបស់ប៉ាណាម៉ា។

គួរបញ្ជាក់ថាព្រែកជីកប៉ាណាម៉ាស្ថិតក្រោមការគ្រប់គ្រងអាជីវកម្ម ដោយក្រុមហ៊ុនហុងកុង CK Hutchison Holdings ដែលគ្រប់គ្រងច្រកចេញចូលទាំងពីររបស់ព្រែកជីកមួយនេះ។ ក្រុមហ៊ុនបន្តថានិងបន្តស្វែងរកវិធីដោះស្រាយដោយតម្លៃភាព និងប្តេជ្ញាចិត្ត ក្នុងការអនុវត្តតាមច្បាប់ និងវិធានការអន្តរជាតិទាំងអស់ដែលមាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង