Cctime 6monthsfree desktop
Cc times  web banner kh (2)

WHO សោកស្តាយក្រោយអាម៉េរិកសម្រេចដកខ្លួនចេញពីសមាជិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ អង្កការសុខភាពពិភពលោក WHO (World Health Organization) បានចេញនូវសេចក្តីប្រកាសមួយ ដោយសម្តែងការសោកស្តាយជាខ្លាំង ក្នុងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីសមាជិកនៃអង្កការមួយនេះ។អង្កការមួយនេះ សង្ឃឹមថាលោកប្រធានាធិបតី នឹងពិចារណាការសម្រេចចិត្ត ដើម្បីជាប្រយោជន៍ដល់សុខភាព និង សុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។

យោងតាមសេចក្តីថ្លែងការណ៍ WHO បានអះអាងថា ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាព និង សន្តិសុខរបស់ប្រជាជនលើពិភពលោក រួមទាំងជនជាតិអាម៉េរិក និង បានដោះស្រាយបញ្ហាឫសគល់នៃជម្ងឺផ្សេងៗ ការកសាងប្រព័ន្ធសុខភាពឱ្យកាន់តែរឹងមាំ និងការពារ ឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព រួមទាំងការផ្ទុះឡើងនៃជម្ងឺរាតត្បាតផ្សេងៗ។

គួរបញ្ជាក់ថា អាម៉េរិក គឺជាសមាជិកស្ថាបនិករបស់ WHO ក្នុងឆ្នាំ ១៩៤៨ ហើយបានចូលរួមក្នុងការបង្កើត និង គ្រប់គ្រងការងាររបស់ WHO ចាប់តាំងពីពេលនោះមក រួមជាមួយរដ្ឋសមាជិកចំនួន ១៩៣ ផ្សេងទៀត រួមទាំងតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសន្និបាតសុខភាពពិភពលោក និងក្រុមប្រឹក្សាប្រតិបត្តិ។ អង្គការសុខភាពពិភពលោក (WHO) គឺជាអង្គការនៅក្រោមឆ័ត្រអង្គសហប្រជាជាតិ បច្ចុប្បន្ន មានការិយាល័យប្រចាំការមួយនៅរដ្ឋធានី Washington, DC។

បើតាម WHO អស់រយៈពេលជាងប្រាំពីរទសវត្សរ៍មកហើយ ដែលអង្គការសុខភាពពិភពលោក និង សហរដ្ឋអាម៉េរិកបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ និង បានការពារប្រជាជនអាម៉េរិក និង ប្រជាជនទាំងអស់ពីការគំរាមកំហែងផ្នែកសុខភាព។WHO សង្ឃឹមថា អាម៉េរិកនឹងពិចារណាឡើងវិញ ដើម្បីរក្សាភាពជាដៃគូរវាងសហរដ្ឋអាមេរិក និង អង្គការសុខភាពពិភពលោក ដើម្បីជាប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង