ភ្នំពេញ៖ អូស្ត្រាលីប្តេជ្ញាធានាឱ្យជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ទទួលបានសេវាប្រកបដោយបរិយាបន្ន និងមានការសម្របសម្រួលល្អនៅកម្ពុជា។
នាពេលថ្មីៗនេះ មន្ត្រីតំណាងស្ថានទូតអូស្ត្រាលី បានចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ ដែលមកពីបណ្តាក្រសួងនានា បានជួបជុំគ្នាដើម្បីពិនិត្យពីវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងចែករំលែកនូវមេរៀនដែលរៀនសូត្រដែលទទួលបានពីកិច្ចអន្តរាគមន៍របស់កម្មវិធី ACCESS 2 នៅខេត្តកំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី។
កិច្ចប្រជុំបានឯកភាពពិនិត្យលើ សកម្មភាព និងអាទិភាពមួយចំនួនដែលព្រមព្រៀងកន្លងមក ដែលនឹងពង្រឹងដល់កិច្ចសហការឆ្លងវិស័យ ដោះស្រាយបញ្ហា ដែលនៅសល់ និងគាំទ្រជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបានសេវាដែលមានគុណភាពខ្ពស់ក្នុងសហគមន៍របស់ពួកគេ៕