681 ezgif.com resize
Swift cc time

កុមារា នី កេង «ស្តាយកាតាបដេរដោយឳពុក»ផ្ទុះការចាប់អារម្មណ៍ដល់អន្តរជាតិជាថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «កុមារ និងកាតាបដេរដោយឪពុក» ផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយរយៈពេល ៦ ឆ្នាំ នៅពេលដែលគេហទំព័រ Project Nightfail ដែលមានអ្នកតាមដានរាប់លាននាក់លើពិភពលោកសរសេររៀបរាប់ក្នុងគេហទំព័ររបស់ខ្លួន បាននាំឱ្យមានការចាប់អារម្មណ៍ និង កោតសរសើរពីមិត្តអ្នកអានជាតិ និង អន្តរជាតិ។

អ្នកបង្កើតមាតិកាបរទេសមួយរូប បានសរសេររៀបរាប់ និងភ្ជាប់ជាមួយរូបភាពពី «កុមារ និង កាតាបដេរដោយឳពុក» នៅលើគេហទំព័រ Project Nightfail ដែលមានអ្នកតាមដាន ១៧ លាននាក់ បន្ទាប់ពី គេហទំព័រ Sophors Sous បានថតរូបសិស្ស នី កេង បង្ហោះលើគេហទំព័ររបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងខ្លឹមសារពីការពុះពារឪពុក ចំពោះសិស្សតស៊ូដេរកាតាបដោយដៃក្នុងរយៈពេលមួយយប់ ដើម្បីកូនបានទៅរៀន។

គួរបញ្ជាក់ថា គេហទំព័រហ្វេសប៊ុករបស់អ្នកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា លំផាត់ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពី៦ ឆ្នាំមុន បានបង្ហោះរូបភាព កុមារា នី កេង បានស្ពាយកាតាបដេរដោយដៃឪពុកច្នៃដោយពុំមានលទ្ធភាពទិញកាតាបជូនកូន ពេលនោះ ត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយ ព្រមទាំងបរិច្ចាគជាសម្ភារៈសិក្សាទៅកាន់កុមាររូបនេះ ព្រមទាំងសិស្សានុសិស្សផ្សេងទៀតដែលរៀននៅសាលាជាមួយគ្នា។

កុមារ និងគ្រួសារមួយនេះ បានទទួលការសរសើរជាច្រើនពីជាតិសាសន៍នានាដោយទង្វើ និង ទឹកចិត្តឱពុក ចំពោះកូនក្នុងការឱ្យកូនទៅសាលារៀន ពុះពារគ្រប់ឧបសគ្គ។ រឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តនេះបានកើតឡើងកាលពីឆ្នាំ ២០១៩ នៅសាលាបឋមសិក្សាលំផាត់ ស្ថិតនៅខេត្តបាត់ដំបង៕


Khcct banner

អត្ថបទទាក់ទង