Cc times  web banner kh

ចិនរៀបចំពិព័រណ៍«ទំនិញ និងវប្បធម៌ចម្រុះ»ខណៈថ្ងៃបុណ្យចូលឆ្នាំចិនជិតចូលមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ កម្មពិព័រណ៍នៅទូទាំងប្រទេសចិន កំពុងមានភាពមមាញឹកជាមួយនឹងសកម្មភាពយ៉ាងសប្បាយរីករាយ ខណៈដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ជាមួយនឹងការបង្ហាញពីទំនិញ និងបទពិសោធន៍វប្បធម៌ចម្រុះដែលបំពេញតម្រូវសម្រាប់ពិធីបុណ្យដែលប្រជាជនចិនតែងតែប្រារពឡើង នៅថ្ងៃទី ២៩ ខែមករាឆ្នាំនេះ ជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់ប្រទេស។

នៅទីក្រុង Taiyuan ខេត្ត Shanxi ភាគខាងជើងប្រទេសចិន កំពុងមានការដ៏មមាញឹកក្នុងការរៀបចំតុបតែងកន្លែងតាំងពិពណ៌វប្បធម៌ ដែលបង្ហាញពីតំបន់ជាច្រើនក្នុងប្រទេស ជាពិសេសតំបន់បេតិកភណ្ឌដ៏សម្បូរបែបនៃវប្បធម៌ប្រពៃណី Shanxi។ ម្យ៉ាងទៀត ប្រជាជនភាពច្រើនតែងតែមកទីនេះ ដើម្បីទិញផ្លែឈើស្ងួត និងសាច់ ទំនិញច្រើនប្រភេទ មានតម្លៃក៏សមរម្យ។

នៅក្នុងតំបន់ Le'an ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ទីក្រុងជនជាតិភាគតិចចំនួនប្រាំបីបានប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីភាពពិសេសរបស់ពួកគេ មុខម្ហូប សំលៀកបំពាក់ប្រជាជនរស់រវើក និងការសម្តែងដ៏គួរឱ្យទាក់ទាញនៅឯពិព័រណ៍ខោនធីដ៏អស្ចារ្យមួយ។

ជាមួយគ្នានេះ ក្នុងពិព័ណ៍នេះ មានទំនិញពិសេសៗ និងសម្បត្តិវប្បធម៌អរូបីត្រូវបានដាក់តាំងបង្ហាញ រួមទាំងការសំដែងបែបប្រពៃណីដូចជា ល្ខោនអូប៉េរ៉ា ស្គរផ្កា ការច្រៀង និងការរាំរបស់ជនជាតិភាគតិច និងសម្លៀកបំពាក់ធ្វើពីឫស្សី Le'an ដ៏ប្រណិត បានធ្វើឱ្យអ្នកទិញទំនិញជាច្រើនមានការស្ញប់ស្ញែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង