Cc times  web banner kh

ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបាន«ចាប់ខ្លួន»ដោយក្រុមប្រឆាំងអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល

កូរ៉េ៖ ក្រោយការប៉ុនប៉ងអស់ជាច្រើនលើក នៅទីបំផុតទៅ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល ត្រូវបាន«ចាប់ខ្លួន»នៅម៉ោងប្រហែលជា ១១ព្រឹក ម៉ោងក្នុងតំបន់ដោយក្រុមប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង។ការចាប់ខ្លួននេះ គឺអនុវត្តដីកាចាប់ខ្លួនជាលើកទី២របស់ក្រុមប្រឆាំងអំពើពុករលួយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង ក្រុមប្រឆាំងអំពើពុករលួយរបស់កូរ៉េ បានលួចឆ្មក់ចូលទៅដល់គេហដ្ឋានផ្លូវការរបស់លោក យូន សុកយុល នៅក្នុងទីក្រុងសេអ៊ូល ដែលជាការប៉ុនប៉ងជាលើកទីពីរ ដើម្បីចាប់ឃុំខ្លួនលោក និង សាកសួរចម្លើយរយៈពេលខ្លី។

លោក យូន សុកយុល ត្រូវបានក្រុម ប្រឆាំងអំពើពុករលួយ ព្យាយាមចាប់ខ្លួនច្រើនដងមកហើយ តែត្រូវបានបរាជ័យដោយសារប៉ះគ្នាជាមួយក្រុមការពារសន្តិសុខរបស់លោកប្រធានាធិបតី បូករួមទាំងអ្នកគាំទ្ររបស់លោក យូន សុកយុល រាប់ពាន់នាក់។ហើយការចូលចាប់ខ្លួននៅពេលនេះ ក្រុមប្រឆាំងអំពើពុករលួយ បានប្រើប្រាស់កម្លាំងប្រមាណ ៣០០០នាក់។

តែយ៉ាងណាក៏ដោយ មុនការចាប់ខ្លួន លោក យូន សុកយុល បានថតវីដេអូ ទុកជាមុនដោយបានប្រកាសថា លោកនឹងប្រគល់ខ្លួនឱ្យក្រុមការិយាល័យស៊ើបអង្កេតអំពើពុករលួយ គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

ចាប់ពីពេលនោះមក លោក យូន សុកយុល រងសម្ពោធពីក្រុមអ្នកតវ៉ាទាំងប្រជាពលរដ្ឋធម្មតា និង គណបក្សប្រឆាំង អំពាវនាវឱ្យរូបលោកចុះចេញពីតំណែង ក្រោយពីរូបលោក បានបរាជ័យក្នុងការអនុវត្តច្បាប់អាជ្ញាសឹក ដែលញ៉ាំងឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាក្នុងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង