Cc times  web banner kh

ថៃព្រាងច្បាប់ឲ្យបើក«កាស៊ីណូ»ស្របច្បាប់ជំរុញកំណើនសេដ្ឋកិច្ច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តកាលពីថ្ងៃចន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការអនុញ្ញាតឱ្យបើកកាស៊ីណូស្របច្បាប់ក្នុងគោលបំណងជំរុញទេសចរណ៍របស់ខ្លួនសារឡើងវិញ។ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានគូសបញ្ជាក់ថាច្បាប់នេះក៏នឹងជួយទាក់ទាញការវិនិយោគកាន់តែច្រើន និងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ផងដែរ។

បើតាមលោកស្រីលោក Paetongtarn ច្បាប់ថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមទាំងមូលនាពេលអនាគត ដោយច្បាប់ថ្មីនេះកាស៊ីណូនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងបរិវេណដែលមានអាជីវកម្ម ដូចជាសណ្ឋាគារ សាលសន្និបាត ផ្សារទំនើប ឬសួនកម្សាន្ត។ សម្រាប់អ្នកដែលមានអាយុក្រោម ២០ ឆ្នាំនឹងមិនអាចចូលកាស៊ីណូបានឡើយ ហើយសម្រាប់ជនបរទេសនិងមិនគិតថ្លៃសេវាក្នុងការចូលកម្សាន្តឡើយ ចំណែកពលរដ្ឋថៃត្រូវបង់ប្រាក់ ៥,០០០ បាត (១៤៨ ដុល្លារ) ថ្លៃសេវាចូលទៅក្នុងកាស៊ីណូ។

សម្រាប់លោកស្រី Paetongtarn សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅការិយាល័យក្រុមប្រឹក្សារដ្ឋដើម្បីពិនិត្យ ហើយបន្ទាប់មកទៅកាន់សភា ដើម្បីពិភាក្សា និងបោះឆ្នោតដោយសមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង