Cc times  web banner kh

ទាហានកូរ៉េខាងជើង៣០០នាក់«ស្លាប់»ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (កណ្តាល) ជួបជាមួយទាហានដែលបានចូលរួមក្នុងការហ្វឹកហ្វឺននៅប្រទេសកូរ៉េខាងជើង នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២/ AP/Korean Central News Agency/Korea News Service

សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី១៣ ខែមករានេះបានអះអាងថាទាហានកូរ៉េខាងជើងប្រហែល ៣០០នាក់បានស្លាប់ និង ២៧០០នាក់រងរបួសក្នុងការប្រយុទ្ធជាមួយនឹងកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់សមាជិកសភាកូរ៉េខាងត្បូងដកស្រង់ប្រភពព័ត៌មានពីទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល។

យោងតាមសមាជិកសភាកូរ៉េខាងត្បូងលោក Lee Seong-kweun កន្លងមកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង ១០,០០០នាក់ទៅរុស្ស៊ីដើម្បីជួយទីក្រុងមូស្គូប្រយុទ្ធប្រឆាំងនឹងទីក្រុងគៀវ ជាថ្នូរនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ីសម្រាប់កម្មវិធីអាវុធ និងផ្កាយរណប ។ លោកបន្តទៀតថាការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីគឺដើម្បីជួយរុស្ស៊ីក្នុងការច្បាំងយកតំបន់ Kursk ពីការកាន់កាប់របស់អ៊ុយក្រែន ដោយក្នុងតំបន់ Kursk នោះមានទាហានកូរ៉េខាងជើងប្រមាណដល់ទៅជាង ៣០០០នាក់។

សម្រាប់លោក Lee Seong-kweun ទាំងនេះរាប់បញ្ចូលទាំងអ្នកស្លាប់ប្រហែល ៣០០ នាក់ និងរបួស ២,៧០០ នាក់ ហៀយទាហានដែលត្រូវបានគេរាយការណ៍ថាមកពីក្រុមពិសេសកូរ៉េខាងជើង Storm Corps វរជនកូរ៉េខាងជើង ត្រូវបានបញ្ជាឱ្យសម្លាប់ខ្លួនជាជាងត្រូវគេចាប់ដាក់គុក ដោយកំណត់ហេតុដែលបានរកឃើញនៅលើទាហានដែលបានស្លាប់បង្ហាញថា អាជ្ញាធរកូរ៉េខាងជើងបានគាបសង្កត់ពួកគេឱ្យធ្វើអត្តឃាត ឬបំផ្ទុះខ្លួនឯងមុនពេលចាប់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង