ខេត្តព្រះវិហារ៖ សប្តាហ៍នេះ ខេត្តព្រះវិហារ កំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។
យោងតាមការចុះផ្សាយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់តាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី ១២ មករានេះថា សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។
ក្នុងនាមជាអភិបាលខេត្ត លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ផឹកទឹកក្តៅឱ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះបើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕