Cc times  web banner kh

ចិនសាងសង់«កប៉ាល់ទេសចរណ៍យក្ស»ផ្ទុកមនុស្សបាន៥,២៣២នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមហ៊ុនសាងសង់កប៉ាល់ទេសចរណ៍ខ្នាតយក្សរបស់ចិនទី២ដែលមានឈ្មោះ Adora Flora City កំពុងតែមមាញឹកក្នុងការសិក្សា និងបញ្ចប់គម្រោងសាងសង់កប៉ាល់យក្សដឹកអ្នកទេសចរណ៍ Adora Flora City មានប្រវែង ៣៤១ម៉ែត្រ ដែលកប៉ាល់យក្សនេះមានសម្ថភាពផ្ទុកមនុស្សបានដល់ទៅ ៥២៣២នាក់។ គម្រោងកប៉ាល់ទេសចរណ៍យក្សចិននេះគ្រោងនិងបញ្ចប់ និងដាក់ដំណើរការក្នុងឆ្នាំ ២០២៦។

តាមអ្នកជំនាញសាងសង់កប៉ាល់ខ្នាតយក្សទី២នេះបានអះអាងថាបើប្រៀបធៀបកប៉ាល់ថ្មីទៅនឹងកប៉ាល់ជំនាន់មុនដែលមានឈ្មោះថា Adora Magic City បរិមាណសរុបនៃកប៉ាល់ទេសចរណ៍ថ្មីនឹងកើនឡើង ៦,៤០០ តោន ឡើងដល់ ១៤១,៩០០ ដោយម៉ូតថ្មីនេះមានប្រវែងដល់ទៅ ៣៤១ម៉ែត្រ។

កប៉ាល់ទេសចរណ៍នេះនឹងមានបន្ទប់ភ្ញៀវចំនួន ២,១៤៤ ហើយអាចផ្ទុកភ្ញៀវបានចំនួន ៥,២៣២ នាក់ ហើយមានកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តចំនួន ១៦ ជាន់ផងដែរ។

គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ កប៉ាល់ខ្នាតយក្សដំបូង Adora Magic City បានដំណើរការពាណិជ្ជកម្មពេញមួយឆ្នាំ ដោយដឹកភ្ញៀវក្នុងស្រុក និងអន្តរជាតិជាង ៦០ម៉ឺននាក់ និងបានបញ្ចប់ការធ្វើដំណើរទៅមកចំនួន ៨៤ដង ពីទីក្រុងសៀងហៃទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ កប៉ាល់ខ្នាតយក្សធំទី២ Adora Flora City ត្រូវបានគេរំពឹងថានឹងចេញដំណើរនៅកំពង់ផែ Nansha ក្នុងទីក្រុង Guangzhou នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន នៅចុងឆ្នាំ ២០២៦៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង