Cc times  web banner kh

ឥណ្ឌាចាប់ខ្លួនជនជាតិកាណាដាម្នាក់ក្រោយដឹកជញ្ជូនលលាដ៍ក្បាលក្រពើចូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ បុរសជនជាតិកាណាដាវ័យ ៣២ ឆ្នាំម្នាក់ ត្រូវបានឥណ្ឌាចាប់ខ្លួននៅអាកាសយានដ្ឋានដេលី កាលពីថ្ងៃចន្ទពីបទដឹកជញ្ជូនលលាដ៍ក្បាលក្រពើដាក់ចូលក្នុងវ៉ាលីរបស់រូបគេ លលាដ៍ក្បាលក្រពើនេះរូបគេបានអះអាងថាបានទិញនៅប្រទេសថៃ។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរឥណ្ឌា លលាដ៍ក្បាលក្រពើដែលមានធ្មេញមុតស្រួច ត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខក្នុងព្រលានយន្តហោះដេលី ឆែករកឃើញមុនពេលរូបគេតជើងហោះហើរឡើងយន្តហោះបន្តទៅប្រទេសកាណាដាវិញ។

អាជ្ញាធរឥណ្ឌា បានបន្តទៀតថាបុរសនោះ បានបំពានច្បាប់ការពារសត្វព្រៃ និងច្បាប់គយ ដោយកាន់កាប់លលាដ៍ក្បាលដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្ននេះលលាដ៍ក្បាលក្រពើនេះ ត្រូវបានប្រគល់ទៅឱ្យនាយកដ្ឋានព្រៃឈើ និងសត្វព្រៃរបស់ប្រទេសឥណ្ឌា ហើយរូបបុរសខាងលើត្រូវបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង