681 ezgif.com resize
Swift cc time

«នាវាទេសចរណ៍»១គ្រឿងដឹកភ្ញៀវជិត៦០០នាក់ ចូលទស្សនកិច្ចតាមកំពង់ផែក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ SEIHA, Mr.Phann Rambo

ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានដឹកភ្ញៀវ ២២សញ្ជាតិ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដើម្បីចូលមកទស្សនាកម្សាន្តនៅកម្ពុជា។

នាវាទេសចរណ៍ចំនួន ១គ្រឿងមានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០,៥ម៉ែត្រ ទទឹង ២៨,២៥ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលនាំមកនូវភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ៥៦៤នាក់ ស្រីចំនួន ២៩០នាក់ ស្មើនឹង ២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៥នាក់ ស្រី ១០៥នាក់ ស្មើនឹង ៤៩សញ្ជាតិ។ ភ្ញៀចទេសចរដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ២៥៩នាក់ British ១៥២នាក់ និងសញ្ជាតិផ្សេងៗទៀត។

ក្នុងចំណោមនោះ មានភ្ញៀវទេសចរចេញទៅអង្គរ ខេត្តសៀមរាបមានចំនួន ៤៤នាក់ ស្រី ២៥នាក់ ៧សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាបចេញតាមនាវាទេសចរណ៍មានចំនួន ០៣នាក់ ស្រី ០២នាក់ ស្មើនឹង២សញ្ជាតិ។ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ និងតំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិវឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ផងដែរ។

គួរបញ្ជាក់ថា នាវាទេសចរណ៍បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម៕


Khcct banner

អត្ថបទទាក់ទង