Cctimesw1140xh150cm copy

ថវិកាសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងកើនឡើងជាង ៤លានដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា គិតត្រឹមម៉ោង ១០និង២៧ ព្រឹកថ្ងៃ១៤តុលា២០២០នេះ ថវិកាសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស បានកើនដល់ ៤ ៥១០ ០០០ដុល្លារអាម៉េរិក។

យោងតាមផេកផ្លូវការសម្ដេច ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមម៉ោង ១០:២៧ នាទីព្រឹកថ្ងៃ១៤តុលា២០២០ ថវិកាទទួលបាន $4,510,000 ដុល្លារ ដែលក្នុងនោះ៖

១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។

៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០ម៉ឺនដុល្លារ។

៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០ម៉ឺនដុល្លារ។

៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។

៦.លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០ម៉ឺនដុល្លារ។

៧.ឧកញ៉ា ហុង ពីវ ៥០ម៉ឺនដុល្លារ។

៨.អ្នកឧកញ៉ា ចេន ស៊ី ៥០ម៉ឺនដុល្លារ។

៩.ឧកញ៉ា ឃុន សៀ ១០ម៉ឺនដុល្លារ។

១០.ឧកញ៉ា លី ហួរ ១០ម៉ឺនដុល្លារ។

១១. ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ។

១២. ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ។

១៣.ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ។

១៤. ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ។

១៥.ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ។

១៦. ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ ។

១៧.ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ។

១៨.ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។

១៩.ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ។

២០. ធនាគារអេស៊ីលីដា ២០ម៉ឺនដុល្លារ។

២១. ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ ។

២២. ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។

២៣. ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ។

២៤. ឯកឧត្ដម លឹម លាង ១០ម៉ឺនដុល្លារ ។

២៥. អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។

២៦. ក្រុមហ៊ុន កម្ពុជាតេឡា២០ម៉ឺនដុល្លារ។

ក្រៅពីនេះ សម្ដេចតេជោបន្តថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង