Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរខេត្តកែបបន្តចុះពិនិត្យ«ឱសថស្ថាន»នៅក្រុងកែបដើម្បីបញ្ជាក់គុណភាពថ្នាំ និង បំបាត់ឱសថក្លែងក្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖ ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តកែប បានចេញប្រតិបត្តិការចុះបេសកកម្មពិនិត្យ និង ស្រាវជ្រាវតាមឱសថស្ថាននានា ក្នុងភូមិសាស្ត្រក្រុងកែប ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ។ជាវិធាការ ដើម្បីធានាដល់គុណភាព និង ផ្តល់ភាពកក់ក្តៅបន្ថែមជូនដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរដែលអញ្ជើញមកលេខកម្សាន្តក្នុងខេត្តកែបដែលជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ប៊ុន យោង អភិបាលរងខេត្តកែប រួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រីជំនាញ។ជាក់ស្តែងនៅថ្ងៃទី ៨ មករា ម្សិលមិញក្រុមមន្ត្រីជំនាញ បានចុះតាមទីតាំង ឱសថស្ថាន ចំនួន ៥ ក្នុងភូមិសាស្ត្រក្រុងកែប និង បានរកឃើញឱសថចំនួន ១៤មុខ ត្រូវបានដកហូត បន្ទាប់ពីរកឃើញមិនមានបញ្ជីការ និង ហួសសុពលភាព ក្នុងនោះអាជ្ញាធរបានឲ្យម្ចាស់ឱសថស្ថាននោះធ្វើកិច្ចសន្យា។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ប៊ុន យោង អភិបាលបាលរងខេត្តកែប បានគូសបញ្ជាក់ថា ការបន្តចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅក្នុងមូលដ្ឋានអោយកាន់តែប្រសើរ ដោយទប់ស្កាត់នូវការលក់ឱសថក្លែងក្លាយ ឱសថគ្មានបញ្ជីការ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង