
បាងកក៖បុរសជនជាតិចិនម្នាក់ នៅថ្ងៃទី ៨ មករានេះ បានស្នើសុំឱ្យប៉ូលីសថៃជួយ ស្វែងរកកូនស្រីអាយុ ២១ ឆ្នាំរបស់លោកដែលបានបាត់ខ្លួនអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nations។
លោកWu Weidong ជាត្រូវជាឪពុក បានដាក់លិខិតរបស់គាត់ទៅកាន់អគ្គស្នងការនគរបាលជាតិថៃ នៅទីស្នាក់ការប៉ូលីសជាតិ ក្នុងទីក្រុងបាងកក ដើម្បីសុំឱ្យប៉ូលីសស្វែងរក Wu Jiaqi កូនស្រីរបស់គាត់ដែលបានបាត់ទំនាក់ទំនងជាមួយគ្រួសារតាំងពីថ្ងៃច័ន្ទ។លោកក៏បានសម្តែងការព្រួយបារម្ភថាតើកូនស្រីរបស់គាត់អាចក្លាយជាជនរងគ្រោះដោយសារការជួញដូរមនុស្សស្រដៀងនឹងករណីថ្មីៗនេះរបស់តារាសម្តែងចិន Xingxing ដែរឬទេ។
តាមប្រភពមួយចំនួន បានរាយការណ៍ថា យុវតីជនជាតិចិនរូបនេះ បានធ្វើដំណើរទៅប្រទេសថៃជាលើកដំបូងជាមួយមិត្តចិនដែលនាងស្គាល់តិចជាងមួយខែ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយកត់សម្គាល់ថា នាងមិនបានជូនដំណឹងដល់ឪពុកម្តាយរបស់នាងអំពីផែនការរបស់នាងជាមុនទេ។នៅពេលមកដល់ម៉ោងប្រហែល ៤ ទៀបភ្លឺយុវតីឈ្មោះ Jiaqi បានទាក់ទងម្តាយរបស់នាងតាមរយៈកម្មវិធី WeChat ដោយចែករំលែកទីតាំងរបស់នាង និង គ្រោងស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងតំបន់ដុនមឿង។
ទោះបីជាម្តាយរបស់នាងព្រមានថា នាងមិនគួរធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ក៏ដោយនាង បានឆ្លើយតបថា "ខ្ញុំមិនល្ងង់ទេ" ហើយធានាថា "ខ្ញុំនឹងមិនហ៊ានទៅមីយ៉ាន់ម៉ាទេ" ។ ឪពុកម្តាយបានបាត់ទំនាក់ទំនង ដូច្នេះឪពុករបស់នាងបានហោះទៅប្រទេសថៃ កាលពីថ្ងៃអង្គារ ហើយបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសអាកាសយានដ្ឋានសុវណ្ណភូមិ៕