
ស៊ីដនី៖ មានយ៉ាងហើចណាស់អ្នកទេសចរ៣នាក់ដែលជិះយន្តហោះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រនៅភាគខាងលិចប្រទេសអូស្ត្រាលី យន្តហោះដឹកអ្នកទេសចរទាំង៣នាក់នេះបានហោះហើរចាកចេញពីកោះ Rottnest ដែលជាកន្លែងទេសចរដ៏ល្បីល្បាញមួយរបស់អូស្រា្តលី ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងអ្នកដំណើរ៤នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះជីវិត។

តាមអាជ្ញាធរអូស្រា្តលីក្នុងចំណោមជនរងគ្រោះមានស្ត្រីវ័យ៦៥ឆ្នាំមកពីប្រទេសស្វីស បុរសវ័យ ៦០ឆ្នាំមកពីប្រទេសដាណឺម៉ាក និងអ្នកបើកយន្តហោះក្នុងស្រុកអាយុ៣៤ឆ្នាំ ដោយក្នុងនោះបុរសជនជាតិស្វីសអាយុ ៦៣ ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះជាមួយនឹងស្ត្រីជនជាតិដាណឺម៉ាកអាយុ ៥៨ ឆ្នាំនិងប្តីប្រពន្ធជនជាតិអូស្ត្រាលីដែលមានអាយុ ៦០ ឆ្នាំ។

តាមសេចក្តីរាយការណ៍យន្តហោះនេះបានគៀបដុំថ្មមួយពេលហោះហើរចេញពីតំបន់ទេសចរណ៍ ដោយហោះហើរបានមួយសន្ទុះក៏ដាំក្បាលចុះមកក្រោមនិងធ្លាក់ចូលមហាសមុទ្រភ្លាមៗ។ អាជ្ញាធរជំនាញអូស្រា្តលីកំពុងបើកការស៊ើបអង្កេត និងស្វែងរកមូលហេតុបន្ថែមនៃការធ្លាក់យន្តហោះទេសចរមួយនេះ៕