
ព្យុងយ៉ាង៖ ប្រមុខមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅរសៀលថ្ងៃច័ន្ទ ៦ មករា បានធ្វើការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយប្រមាណ ១១០០គីឡូម៉ែត្រជាមីស៊ីលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋមន្រ្តីការបរទេសអាម៉េរិលលោក Antony Blinken ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ចម្ងាយប្រហែល ១,១០០ គីឡូម៉ែត្រដោយមីស៊ីលបានធ្លាក់ក្នុងទឹករវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ កូរ៉េខាងត្បូងបានថ្កោលទោសការបាញ់បង្ហោះនេះថាជាការបង្ករឿងដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថាប្រមុខរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក Antony Blinken បានធ្វើដំណើរទស្សនកិច្ចរយៈពេលជិតមួយសប្តាហ៍ចាប់ពីថ្ងៃទី ៤-៩ មករា ក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ដែលទស្សនកិច្ចនៅកូរ៉េខាងត្បូងត្រូវបានគេរំពឹងថាលោកនិងព្យាយាមដោះស្រាយបញ្ហានយោបាយរបស់កូរ៉េខាងត្បូងដែលកំពុងតែជាប់គាំង៕