Cctime 6monthsfree desktop
Cc times  web banner kh (2)

ឆេះផ្សារនៅចិនបណ្តាលឲ្យស្លាប់៨នាក់ របួស១៥នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ មានពលរដ្ឋចិនយ៉ាងហើចណាស់៨នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ១៥នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ឆេះផ្សារបន្លែមួយកន្លែងនៅក្នុងខេត្តហឺប៉ីភាគខាងជើងនៃប្រទេសចិន។ អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី ៤ ខែមករា មួយសន្ទុះក្រោយមកភ្លើងត្រូវបានពន្លត់ហើយមនុស្សម្នានៅកន្លែងឆាបឆេះត្រូវបានអាជ្ញាធរចិនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

តាមអាជ្ញាធរចិនអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយបច្ចុប្បន្នមិនមានគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដែលរងរបួសដោយសារភ្លើងឆេះឡើយ។ វីដេអូដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយ Weibo របស់ប្រទេសចិនបានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ផ្សារដែលបានឆាបឆេះនេះគឺផ្សារបន្លែ Liguang បានបើកនៅក្នុងឆ្នាំ ២០១១ ហើយមានលក់ទំនិញចាប់ពីផ្លែឈើ និងអាហារសមុទ្រ និងគ្រឿងអេឡិចត្រូនិច។ បច្ចុប្បន្នអាជ្ញាធរចិនកំពុងបន្តការស៊ើបអង្កេតស្វែងរកមូលហេតុនៃការឆាបឆេះផ្សារបន្លែនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង