Cctime 6monthsfree desktop
Cc times  web banner kh (2)

កូនស្រីថាក់ស៊ីនមាន«ទ្រព្យសម្បត្តិ»ជាង៤០០លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra នៅថ្ងៃទី ៣ មករានេះបានប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនដែលលោកស្រីមានជាង ៤០០ លានដុល្លារដែលក្នុងនោះរួមមានកាបូបទំនើបៗ ២០០ ដែលមានតម្លៃជាង ២ លានដុល្លារ និងនាឡិកាប្រណីតយ៉ាងហោចណាស់ ៧៥ គ្រឿង ដែលមានតម្លៃជិត ៥ លានដុល្លារ ក្រៅពីនោះលោកស្រីមានជំនួញ និងទ្រព្យជាច្រើនទៀតនៅក្នុងស្រុក និងខាងក្រៅស្រុក។

យោងតាមការចេញផ្សាយដោយកាសែតសិង្ហបុរី CNAបានឲ្យដឹងថាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ ឆ្នាំ។លោកស្រីមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)របស់ថៃ ដោយទ្រព្យសម្បត្តិដែលលោកស្រីបានប្រកាសនោះមានដល់ទៅ ១៣,៨ ពាន់លានបាត (៤០០ លានដុល្លារ)។

ក្នុងនោះរាប់បញ្ជូលទាំងការវិនិយោគរបស់លោកស្រីមានតម្លៃ ១១ ពាន់លានបាត ហើយលោកស្រីមានប្រាក់បញ្ញើ និងសាច់ប្រាក់មួយពាន់លានបាត។ ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រីរួមមាននាឡិកាចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២ លានបាត កាបូបចំនួន ២១៧ម៉ូត ដែលមានតម្លៃ ៧៦លានបាត ព្រមទាំងទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ និងប្រទេសជប៉ុនជាច្រើនទៀត។

យោងតាមទស្សនាវដ្ដី Forbes លោកស្រីក្លាយជាអ្នកមានបំផុតទី ១០ នៅប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង